General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ

Loading

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ពិធីបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង០៥ មេបញ្ជាការវរព្រំដែនទាំង០២ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១១ ។

ក្នុងកិច្ចសន្និបាតនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចការងារជំនាញ រក្សាសន្តិសុខ និងអនុវត្តឱ្យបានរាល់កិច្ចការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន និងជាពិសេសផងដែលការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ត្រូវអនុវត្តឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព ។ ក្នុងនោះផងដែលក៏មានការធ្វើបទអន្តរាគមន៍ តាមបណ្តាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក វរព្រំដែន ដែលពាក់ព័ន្ធ អំពីលទ្ធផលការងារ ដែលសម្រេចបាន និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕