General Commissariat of National Police
.

ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅស្រុកបវេល

Loading

បាត់ដំបង៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៩នឹង៣០នាទីយប់ នៅចំណុចភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ទំហំ ០៧ម៉ែត្រ x ០៩ម៉ែត្រ ខាងក្រោមសង់អំពីថ្ម ខាងលើធ្វើអំពីឈើ ប្រក់សង្ក័សី របស់ម្ចាស់ផ្ទះឈ្មោះ ភ ភី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។ សម្ភារខូចខាតរួមមាន៖ សម្ភារៈប្រើប្រាស់ និងផ្ទះទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ៣០០០០ដុល្លា ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលអោយមានអគ្គិភ័យតែម្តង ។ ករណីនេះដែរកម្លាំងនគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕