ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងប្រជុំជួរគោរពទង់ជាតិ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានការចូលរួម ពីលោក លោកស្រី អធិការរង លោកនាយផ្នែក នាយប៉ុស្ដិ៍ នាយរងផ្នែក នាយរងប៉ុស្ដិ៍ និងមន្ត្រីក្រោមឱវាទទាំងអស់។
ក្រោយពីគោរពទង់ជាតិរួច លោកអធិការបានផ្សព្វផ្សាយផែនការរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងប្រកាសលេខ ៦៧១៧ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ ៕