ឧត្ដរមានជ័យ៖ នារសៀលថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ត្រៀមចេញដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមការប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វន់ សម្ដេចក្រឡាហោម ស ខេង ដោយការប្រគួតមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែធ្នូ ឆ្នាំ២០២៤ និងបានឧបត្ថមថវិកាមួយចំនួន ជាការលើកទឹកចិត្ដផងដែរ ៕