សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំទទួលផែនការការពារធានាសន្តិសុខ និងសណ្ដាប់ធ្នាប់ ពិធីបុណ្យរំលឹកគុណអង្គរ លើកទី៤ (ខួបឆ្នាំទី៣២ នៃការចុះបញ្ជីរមណីយដ្ឋានអង្គរ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ៕