General Commissariat of National Police
.

ឧត្តមសេនីយ៍ឯក លឹម តុងហួត អាជ្ញាធរសង្កាត់វត្តគរ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug

Loading

បាត់ដំបង៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ឲ្យដឹង បែបនេះក្នុងពេល ដែលលោក នឹងក្រុមការងារបានទៅការផ្សព្វប្រើប្រាស់ App NoDrug ដល់មេភូមិទូទាំងសង្កាត់វត្តគរ និងអ្នកពាក់ព័ន្ធដើម្បី ឱ្យពួកគាត់មានសមត្ថភាពអាចបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug នេះ កាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។

ក្រោយទទួលបានការផ្សព្វផ្សាយ ពីរបៀបប្រើប្រាស់ និងអត្ថប្រយោជន៍រួចមក លោកសុខ ឈឿក ចៅសង្កាត់វត្តគរ បានមានប្រសាសន៍ថា App NoDrug នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយលោក បានបញ្ជាឲ្យមេភូមិទាំងអស់ផ្សព្វផ្សាយ និងឱ្យប្រជាពលរដ្ឋទាញយកកម្មវិធីនេះ មកប្រើប្រាស់នៅមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំហើយចៅសង្កាត់ក៏បានយល់ស្របទទួលយកវិធីសាស្រ្ត ក្នុងការផ្សព្វផ្សាយ និងទាញយកកម្មវិធី NoDrug នេះមកប្រើប្រាស់គឺតាមរយៈមេភូមិ មេក្រុម អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋ ដែលគាត់មកទទួលសេវានៅសង្កាត់វត្តគរទាំងអស់ ដើម្បីពួកគាត់មានឧបករណ៍ ក្នុងការទទួលបានចំណេះដឹង និងរាយការណ៍រាល់ករណីគ្រឿងញៀន ដែលកើតមាននៅក្នុងមូលដ្ឋានសហគមន៍របស់គាត់៕