General Commissariat of National Police
.

នគរបាលស្រុកសង្កែ អនុវត្តដីកា ចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីលួច

Loading

បាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១២៦២ ត.ព្រ របស់លោក គី ទីម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ខល សុខាន់ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅក្រុមទី២ ភូមិកកោះកំបុត ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តហិង្សា (កាត់ស្លាកលេខ) ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕