General Commissariat of National Police
.

សមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

Loading

បាត់ដំបង៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់ សហការជាមួយ កម្លាំងជំនាញរដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចបឹងអន្ទង់ និងបឹងទំនាបរាំង អតីតឡូត៍នេសាទលេខ៦ ក្នុងភូមិសាស្រ្តភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ០៨នាក់ ។ សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈ ក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០២គ្រឿង ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖បង្គោលចំនួន ១៨៥ដើម, របាំងសាច់អួនប្រវែង ១១០០ម៉ែត្រ, ឡុកចាប់ត្រីចំនួន ០៤ឡុក , ប្រលែងកូនត្រីចម្រុះ ៣០គីឡូក្រាម។

ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាប បានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ច ចុះអន្តរាគមន៍៕