រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៣គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ១១០គ្រឿង និងម៉ូតូ ២៧៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៣១គ្រឿង, រថយន្តធំ ៧ គ្រឿង, រថយន្តតូច ៨២គ្រឿង និងម៉ូតូ ២៤២គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៧ ថ្ងៃ ពីថ្ងៃទី១-០៧ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៣,២៩៧គ្រឿង, រថយន្តធំ ៨១គ្រឿង, រថយន្តតូច ១,០៩២គ្រឿង, ម៉ូតូ ២,១២៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៥២៥គ្រឿង, រថយន្តធំ ៤៩គ្រឿង, រថយន្តតូច ៧៤៥គ្រឿង និងម៉ូតូ ១,៧៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕