សៀមរាប៖ នៅរសៀលថ្ងៃសុក្រទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញដឹកនាំ លោក-លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃលេខាធិការដ្ឋាន អ.ស.ក ខេត្តសៀមរាប លើកស្លាកការដ្ឋានសាងសង់អាគារ ស្នាក់ការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ៕