សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់លោកវរសេនីយ៍ឯក ជា រតនៈ នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដឹកនាំសហការី រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ រឿន សារ៉ាវុធ នាយរងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី និងជាកងកម្លាំងអន្តរាគមន៍ពិសេស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងបាននាំយកនូវថវិកាឧបត្ថម្ភ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយសម្រាលក្នុងការព្យាបាលជំងឺផងដែរ ។
នៅក្នុងឱកាសនោះដែរ លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យលោកអនុសេនីយ៍ទោ ឆាប់បានជាសះស្បើយឡើងវិញ ៕