សូមជូនដំណឹង ដល់បេក្ខជនទាំងអស់ ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែង ចូលបម្រើការងារក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឱ្យបានជ្រាបថា ការប្រឡងនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
បេក្ខជនទាំងអស់ ត្រូវទៅមើលឈ្មោះ និងលេខរៀងរួមក្នុងបញ្ជីរាយនាម បេក្ខជនប្រឡងប្រជែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប វេលាម៉ោង ០៨:០០នាទីព្រឹក៕