កំពង់ធំ ៖ រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្ត្រីនគរបាលកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិ ត្រពាំងជ្រូក ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ឯក សៀម ថា នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈូក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ដែលមានជំងឺសម្ពាធសរសៃឈាម ។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទូទាំងខេត្ត ជាពិសេសកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្មការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
បន្ថែមប្រសាសន៍សំណេះសំណាល លោកស្នងការ ផ្ដាំផ្ញើដល់អ្នកជំងឺ ត្រូវធ្វើអនាម័យជាប្រចាំ ហូបស្អាតទឹកស្អាត ពិសារឱសថបានទៀងទាត់ សម្រាកគ្រប់គ្រាន់ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ៦០០,០០០រៀល ។
លោក សៀម ថា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្នងការ និងប្រតិភូអមដំណើរ ដែលបានឆ្លៀតឱកាស ដ៏មានតម្លៃចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនឧបត្ថម្ភ ដល់ក្រុមគ្រួសារលោក និងគោរពជូនពរជូនចំពោះថ្នាក់ដឹកនាំ សូមសមប្រកបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានជួបសំណេះសំណាល ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនចំនួន ០២គ្រួសារ ដែលជាកីឡាករចំណុះទូក”ស្រីស្រស់ស្ទឹងសែន” ស្ថិតនៅភូមិ បាក់ស្រី ឃុំ គោល ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងម្នាក់ៗទទួលបាន: ១.អង្ករ៥០kg,២.ទឹកសុទ្ធ៥យួរ,៣.ភេសជ្ជៈ២កេះ,៤.មី១កេះ,៥.ត្រីខ១យួរ,៦.ទឹកត្រីទឹកស៉ីវអ៉ី២យួរ និងថវិកា៦០០.០០០រៀល ដើម្បីសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ ៕