កំពង់ចាម ៖ នារសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។
ក្នុងអង្គសន្និបាតនេះដែរ ក៏បានលើកយកបទពិសោធន៍ការងាររយៈពេល១ឆ្នាំពេញ លើចំណុចមួយចំនួន ១-លទ្ធផលដែលសម្រេចបាន, ២-បញ្ហាប្រឈម ៣-ដំណោះស្រាយ និង ៤-សំណូមពរ ដែលអង្គសន្និបាតបានដាក់ចេញនូវទិសដៅបន្ដ ដើម្បីបន្ដនិរន្ដរ៍ភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ពិធីនេះក៏មានការអញ្ជើញពី ឧត្តមសេនីយ៍ប្រតិភូអមដំណើរ តំណាង ឯកឧត្ដមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមប្រធាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកប្រធានពន្ធនាគារខេត្ត តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត្ត លោក/លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ/អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ផងដែរ ។