General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី៦ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៤៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៥៩គ្រឿង, រថយន្តធំ ២៣គ្រឿង, រថយន្តតូច ២៤៤គ្រឿង និងម៉ូតូ ២៩២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៣៩គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ១៨៧គ្រឿង និងម៉ូតូ ២៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល៦ ថ្ងៃ ពីថ្ងៃទី១-៦ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៩០៤គ្រឿង, រថយន្តធំ ៧១គ្រឿង, រថយន្តតូច ៩៨២គ្រឿង, ម៉ូតូ ១,៨៥១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២,១៩៤គ្រឿង, រថយន្តធំ ៤២គ្រឿង, រថយន្តតូច ៦៦៣គ្រឿង និងម៉ូតូ ១,៤៨៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕