General Commissariat of National Police
.

នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ទទួលបានអាវុធ ពីការស្ម័គ្រចិត្តប្រគល់ជូនរបស់ប្រជាពលរដ្ឋ

Loading

រាជធានីភ្នំពេញ ៖ ដោយមានការសម្របសម្រួលពី លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញនាយកដ្ឋាន និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅទទួលអាវុធខ្លី ១ដើម (K54) ពីលោកស្រី សៀន រី ភរិយាសពឯកឧត្តម ទេស ហេង នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដោយឡែក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានទទួលអាវុធខ្លី ១ដើម (K59) ពីឯកឧត្តម មូល សារឿន ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង ដែលការទទួលនេះ ធ្វើឡើងនៅ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ តំណាងលោកឧត្តមសេនីយ៍ទោ សែម គន្ធា បានថ្លែងអំណរគុណចំពោះការស្ម័គ្រចិត្តប្រគល់អាវុធខាងលើជូននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដើម្បីរក្សាទុកទីកន្លែងមានសុវត្ថិភាព ហើយបានចាត់ទុកកាយវិការដ៏ល្អនេះ គឺជាគំរូសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាវុធលាក់ទុកខុសច្បាប់ សូមប្រញាប់យកមកប្រគល់ជូនកម្លាំងមានសមត្ថកិច្ច ដើម្បីគ្រប់គ្រងជៀសវាងប្រឈបនឹងផ្លូវច្បាប់៕