General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៤ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

Loading

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត មានរៀបចំពិធី «បិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងប្រគល់ប័ណ្ណសរសើរជូនដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង»។  ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ  អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណើរ ប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានពន្ធនាគារខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងសាលានគរបាលជាតិភូមិភាគ៦ លោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ មន្ទីរពាក់ព័ន្ធ លោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៧១ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕