General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Loading

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ សម្រាប់អនុវត្តបន្ត

ក្នុងសន្និបាតនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ស្នងការរង អនុប្រធានផែន នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀត។

តាមរបៀបវរ:សន្និបាតនេះនឹងប្រព្រឹត្តិទៅក្នុង រយៈពេលមួយថ្ងៃ ដែលពិធីបិទសន្និបាតនឹងប្រារព្វធ្វើនៅរសៀលថ្ងៃដដែល ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈអភិបាលខេត្តបាត់ដំបង ដោយមានការបំពាក់ឋានន្តរសក្តិដល់នាយនគរបាលជាតិ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងផងដែរ៕