General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ ៣៥៩៩ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ លើការងារចាំបាច់មួយ​ចំនួនដល់វរសេនាតូចនគរបាលការពារព្រំដែនទាំង០២

Loading

ខេត្តមណ្ឌលគិរី ៖ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគ​សិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបានបើកកិច្ចប្រជុំក្រោម​អធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការចាំ​បាច់​មួយចំនួន និង​ផ្សព្វផ្សាយលិខិតលេខ​ ៣៥៩៩​ សជណ​ ចុះថ្ងៃទី១៣​ វិច្ឆិកា​ ២០២៤​ របស់ក្រសួងមហាផ្ទៃ​ ស្ដីពីការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្ដាប់​ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្ដោយ ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិត​ខាង​ និងលិខិតលេខ​ ៦៧១៧ ប្រក ចុះថ្ងៃទី០៤ វិច្ឆិកា​ ២០២៤​ របស់ក្រសួងមហាផ្ទៃ​ ស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់ប្រភេទសម្រាប់មន្រ្តីនគរ​បាល​ជាតិកម្ពុជា។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញ​ចូលពីលោកស្នង​ការរងទទួលផែនការងារអន្តោ​ប្រវេ​សន៍ ,​លោកស្នងការរងទទួលផែននគរបាលការពារព្រំដែនគោក ,លោកស្នងការរងទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ លេខ៦២១ និង ៣០៣ ,​លោក​នាយការិយាល័យសរុបផែនការ ,លោកនាយការិយាល័យបុគ្គលិក ,លោក លោកស្រីនាយនាយរងការិយាល័យគ្រប់គ្រងជនប​រទេស ,​លោក លោកស្រីនាយ នាយរងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ,លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ,លោកមេបញ្ជាការ បញ្ជាការរងទាំងអស់ នាយផ្នែក នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២  មុននិងបញ្ចប់លោក ឧត្តមសេនីយ៍ទោស្នងការ សូមជូន​ពរដល់កម្លាំងទាំងអស់សូមជួបប្រទះ តែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕