ព្រះវិហារ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីដឹកនាំ លោក លោកស្រីស្នងការរង លោកអនុផែន លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រីអធិការ អធិការរងក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ បើកកិច្ចប្រជុំសព្វផ្សាយប្រកាសស្តីពីសិទ្ធិអនុញ្ញាតិច្បាប់ឈប់សម្រាក់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២២០នាក់ ស្រី ១៩នាក់។
កិច្ចចាំផ្តើមលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ អានរបាយការណ៍ស្តីពីលទ្ធផលអនុគណៈកម្មាធិការសន្និបាតនីមួយៗដែលបានធ្វើកិច្ចការរួចហើយ និងនៅសេសសល់ជូនអង្គពិធី។
លោកឧត្តមសេនីយ៍ត្រី ឌិន ស៊ីដារ៉េត ស្នងការរងផែនការងារធនធានមនុស្ស អានប្រកាសលេខ ៦៧១៧ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីសិទ្ធអនុញ្ញាតិ ច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា ជូនអង្គពិធី ។
មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍និងមានកាកោតសរសើរដល់មន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ និងសូមអោយមន្រ្តីនគរបាលទាំងអស់ ខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានដោយផ្អែកលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕