រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគិសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។