រាជធានីភ្នំពេញ ៖ អនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) នៅក្នុងនោះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។
១.ផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ សរុបចំនួន៦៨៧នាក់ (ផ្តល់ឡើងវិញ ចំនួន៥៨៩នាក់ និងផ្តល់ថ្មីចំនួន៩៨នាក់។
២. ផ្តល់សៀវភៅស្នាក់នៅថ្មី ៣២គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ៥៩គ្រួសារ,ផ្តល់សៀវភៅគ្រួសារថ្មី ៤៦គ្រួសារ និងទុតិយតាសៀវភៅគ្រួសារ ១៨គ្រួសារ៕