General Commissariat of National Police
.

ពិធីបើកសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្ត និងលើកទិស​ដៅ​អនុវត្តន៍បន្ត ឆ្នាំ២០២៥ របស់ស្នងការដ្ឋាខេត្តមណ្ឌលគិរី

Loading

មណ្ឌលគិរី៖ នៅព្រឹក ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរ​បាលខេត្តមណ្ឌលគិរី បានបើកអង្គសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិ​បត្តិការប្រចាំ ឆ្នាំ២០២៤និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរ​បាលខេត្តមណ្ឌលគិរី។

ពិធីបើកសន្និបាតបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេ​នីយ៍​ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក/លោក​ស្រីស្នង​ការរង លោក​ស្នងការរងទទួលការងារព្រំដែន លោកមេ​បញ្ជាការ វរសេនាតូចនគរបាលព្រំដែនគោកទាំង២ លោក/លោកស្រីនាយ នាយ​រងការិយា​ល័យគ្រប់ជំនាញទាំងអស់ លោកអធិការអធិកា​ររងទទួលសេនាធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ អធិការរងទទួលការងារ សន្តិសុខ អធិការរងទទួលការងារអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ទាំង៥
លោក​នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគី ទាំង​៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង​២១ ដែលបានចូលរួមសរុប ចំនួន ១៦២នាក់។
-ជាចិច្ចចាប់ផ្តើមបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងទិសដៅការងារ ឆ្នាំ​២០​២៥ លោកឧត្តម​សេនី​យ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តបានអានសន្ទរកថាស្វាគមន៍ជូនអង្គពិធីទាំងមូលនិងបានអនុញ្ញាតិឱ្យ លោកវរសេនីយ៍ឯក មុិញ ឈុន នាយ​ការិយា​ល័យសរុបនិងវិភាគបានឡើងអានរបាយការណ៍សង្ខេបស្តីពី កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ឆ្នាំ២០២៤ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោស្នងការបានអនុញ្ញាតិឱ្យលោក លោកស្រីនាយរងនាយការិយា​ល័យជំនាញទាំងអស់ លោកនាយប៉ុស្តិ៍ទាំងអស់ឡើង​ធ្វើបទបង្ហាញពីបទពិសោធន៍មួយចំនួន ដែលនាំឱ្យប៉ុស្តិ៍នគរបាលមួយចំនួនទទួលបានជ័យលាភី​(លេខ១) មកធ្វើបទបង្ហាញដើម្បីផ្លាស់ប្ដូរបទពិសោន៍ឱ្យគ្នាទៅវិញទៅមក យកទៅអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ អំពីសកម្មភាព ការងារដែលសំរេចបានក្នុង ឆ្នាំ​២០២៤ មកនេះ។

មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍និងមានកាកោតសរសើរដល់មន្រ្តីនគរបាលទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ និងសូមអោយមន្រ្តីនគរបាលទាំងអស់ ខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានដោយផ្អែកលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕