ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ីង ភ័ព្វមិនា អភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យចូលនិវត្តន៍មន្រ្តីនគរបាលជាតិ និងប្រគល់ភារកិច្ចជូន អធិការស្តីទី នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្ត ដូចមានខាងក្រោម ៖
១. លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង (ត្រូវបានដាក់ឱ្យចូលនិវត្តន៍)។
២. លោកវរសេនីយ៍ទោ ហូរ សេងហ៊ីម អធិការរង ឱ្យទទួលភារកិច្ចជា អធិការ ស្តីទី នៃអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង។
ពិធីនេះបានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យបុគ្គលិក សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីចៅសង្កាត់ ប្រធានអង្គភាព មន្ត្រីពាក់ព័ន្ធ ចំណុះរដ្ឋបាលក្រុងកំពង់ឆ្នាំង និងសមាជិក សមាជិកា នៃអង្គពិធី សរុបរួមចំនួន ១០១នាក់៕