ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចភូមិក្រុមទី១២ ភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាន សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិនិគមក្រោម ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៣ថង់
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១
-អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០២
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕