ក្រចេះ ៖នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបន្តអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពប៉ុស្តិ៍នគរបាលរដ្ឋបាល និងនាំយកនូវសម្ភារប្រើប្រាស់ក្នុងការិយាល័យរួមមាន កុំព្យូទ័រយួដៃ ១សម្រាប់ កុំព្យូទ័រលើតុ ១សម្រាប់ និងម៉ាស៊ីនព្រីនធ័រ ១សម្រាប់ ដែលជាអំណោយរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជរ នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង ។