ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង៣០នាទីព្រឹក កម្លាំងផ្នែកសណ្តាប់ធ្នាប់, ផ្នែកគ្រឿងញៀន, ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានចុះ ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាផ្សេងៗ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យអង្គសិរី ដោយបានសហការ ជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មឥដ្ឋ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងមន្ត្រីនគរបាលពាក់ព័ន្ធមួយចំនួនទៀត ដឹកនាំដោយលោកវរសេនីយ៍ទោ សិន ផា អធិការងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចព្រមទាំងមានការអអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូចំនួន ១២នាក់ នឹងសិស្សានុសិស្សចំនួន ២០១នាក់ ស្រី១១៧នាក់ ផងដែរ៕