BRUSSELS, Dec 3 (Reuters) – យោងទៅតាមមន្ត្រីការទូតបានឱ្យដឹងថា អង្គការណាតូប្រហែលជាមិនធ្វើតាមការអំពាវនាវរបស់អ៊ុយក្រែនសម្រាប់ការអញ្ជើញសមាជិកភាពក្នុងកិច្ចប្រជុំ០១កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យក្តីសង្ឃឹមរបស់ទីក្រុងគៀវស្តីពីការជំរុញផ្នែកនយោបាយធ្លាក់ចុះ ខណៈដែលខ្លួនកំពុងតស៊ូនៅលើសមរភូមិ និងរង់ចាំការវិលត្រឡប់របស់លោកដូណាល់ ត្រាំ ទៅកាន់សេតវិមានវិញ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយនៅក្នុងលិខិត០១ផ្ញើទៅកាន់ណាតូនៅមុនកិច្ចប្រជុំថា ការអញ្ជើញចូលជាសមាជិកនឹងដកចេញនូវអំណះអំណាងដ៏សំខាន់០១របស់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាម ពោលគឺការរារាំងអ៊ុយក្រែនពីការចូលរួមក្នុងសម្ព័ន្ធភាព។
មន្ត្រីការទូតដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មិនមានសញ្ញាណាមួយបង្ហាញពីការឯកភាពគ្នាដែលត្រូវការក្នុងចំណោមសមាជិកទាំង ៣២របស់ណាតូសម្រាប់ការសម្រេចចិត្តបែបនេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងប្រ៊ុចសែលនោះទេ។
កាលពីថ្ងៃចន្ទ អ្នកការទូតជាន់ខ្ពស់ណាតូម្នាក់បាននិយាយថា “សំណើនោះនឹងចំណាយពេលច្រើនសប្តាហ៍ និងច្រើនខែដើម្បីទទួលបានការឯកភាព។ ខ្ញុំបានគិតថានឹងកើតឡើងនៅថ្ងៃស្អែកទេ ហើយបើពិតជាដូចនេះមែន ខ្ញុំនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង”។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា កិច្ចប្រជុំនេះនឹងផ្តោតលើការបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ដូចនេះអ៊ុយក្រែននឹងមានជំហរដ៏រឹងមាំបំផុតដែលអាចធ្វើទៅបាននៅឆ្នាំក្រោយ “នឹងឈានទៅដល់ការចរចាដែល អាចកើតមាន”។