General Commissariat of National Police
.

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ី និងបេឡារុសនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់០១

Loading

Dec 3 (Reuters) – នៅថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស្សលោក Alexander Lukashenko នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខដ៏សំខាន់០១នៅថ្ងៃសុក្រ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយពិភពលោក។
កិច្ចព្រមព្រៀងនេះនឹងស្ថិតក្នុងចំណោមឯកសារដទៃទៀតដែលមេដឹកនាំទាំង០២គ្រោងនឹងចុះហត្ថលេខា នៅ ទីក្រុង Minsk រដ្ឋធានីនៃប្រទេសបេឡារុស្ស អំឡុងខួបលើកទី២៥ នៃរដ្ឋសហភាព ដែលជាសហភាពគ្មានព្រំដែន និងជាសម្ព័ន្ធភាពរវាងអតីតសាធារណរដ្ឋសូវៀតទាំង០២ ក៏ដូចជាប្រទេសជិតខាង។
ទីភ្នាក់ងារបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសបេឡារុសលោក Igor Nazaruk ថា “យើងកំពុងធ្វើការលើប្រធានបទស្តីពីសន្តិសុខរដ្ឋ សាធារណៈ សន្តិសុខសេដ្ឋកិច្ច ដែលនិយាយអំពីការធានាស្ថិរភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង”។
លោកបានបន្ថែមថា “កិច្ចព្រមព្រៀងត្រូវបានបង្កើតឡើងដើម្បីពិចារណាលើលក្ខខណ្ឌខាងក្រៅដែលបានផ្លាស់ប្តូរ នៅពេលដែលពិភពលោកកំពុងឈានទៅពហុកណ្តាល” ដោយពណ៌នានូវអ្វីដែលលោកហៅថា កិច្ចព្រមព្រៀង “សំខាន់”។ ប៉ុន្តែទីភ្នាក់ងារមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៃកិច្ចព្រមព្រៀងនោះទេ។