General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញចូលរួមធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌

Loading

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអញ្ជើញធ្វើបទបង្ហាញដល់សិក្ខាកាមនគរបាលជាតិដែលកំពុងសិក្សារៀនសូត្រវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពឯកឧត្តម គុជ គឹមឡុង ប្រធានព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំងទទួលបានការអញ្ជើញចូលរួមពីសំណាក់អស់លោក-លោកស្រីជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកស្នងការរង លោកនាយការិយាល័យដែលពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមនគរបាលជាតិចំនួន ១៧០នាក់

គួរបញ្ជាក់ថា នៅក្នុងពិធីធ្វើបទបង្ហាញនេះដែរតម្រូវឲ្យសិក្ខាកាមនគរបាលជាតិទាំងអស់ ត្រូវលើកជាសំណួរ ចម្ងល់ នឹងធ្វើការសាកសួរទៅកាន់ឯកឧត្តមព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងដោយផ្ទាល់ ដើម្បីជជែកវែកញែកពិភាក្សា និងធ្វើការឆ្លើយតបភ្លាមៗរាល់ចម្ងល់ និងសំណួររបស់បងប្អូនសិក្ខាកាមទាំងអស់ផងដែរ ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕