General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ដឹកនាំក្រុមការងារនាំយក នូវសម្ភារ:ប្រើប្រាស់ ដែលជាអំណោយរបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ប្រគល់ជូនតាមបណ្ដាលប៉ុស្តិ៍នគរបាលរដ្ឋបាល

Loading

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ឧត្តមសេនីយ៍ត្រី ប្រាំង ធីតា ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ  បានដឹកនាំក្រុមការងារនាំយក នូវសម្ភារ:ប្រើប្រាស់ក្នុងការិយាល័យ រួមមាន៖ កុំព្យូទ័រយួដៃ ០៣ សម្រាប់ . កុំព្យូទ័រលើតុ ០៣ សម្រាប់ និងម៉ាស៊ីនព្រីនធ័រ ០៣ សម្រាប់ ដែលជាអំណោយរបស់ការិយាល័យអង្គការសហ ប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ទៅប្រគល់ជូនតាមបណ្ដាលប៉ុស្តិ៍នគរបាលរដ្ឋបាលរួមមាន ៖
១.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ាលហាល នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត
៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលរំដោះស្រែ នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ជាមួយគ្នានេះដែរលោកស្រីស្នងការរង និងក្រុមការងារក៏បានពិនិត្យ មើលអំពីស្ថានភាពទីតាំង ស្ថានភាពកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏ដូចជាបានធ្វើការណែនាំដល់កម្លាំង ឲ្យយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ច ក្នុងការ ថែរក្សាសន្តិ សុខសណ្ដាប់ធ្នាប់ ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់ អំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងណែនាំ អោយយកសម្ភារ:​ ដែលបានផ្តល់ជូននៅពេលនេះ ប្រើប្រាស់អោយចំគោលដៅ និងថែរក្សាឲ្យបានត្រឹមត្រូវ ៕