General Commissariat of National Police
.

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ

Loading

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង តំណាងអគ្គនាយកដ្ឋាននានាចំណុះ ក្រសួងមហាផ្ទៃ លោកប្រធាន-អនុប្រធាននាយកដ្ឋាន និងអស់លោក ដែលពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍ ជំរុញដល់បណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវសម្រួលធ្វើយ៉ាង ដើម្បីសម្រេចខ្លឹមសារ និងស្នើដល់ក្រុមការងារអនុគណៈកម្មការខ្លឹមសារបន្តប្រមូលទិន្នន័យដើម្បីរៀបចំនូវសេចក្តីព្រាងរបាយការណ៍នានាដែលពាក់ព័ន្ធនឹងសន្និបាត ដើម្បីលើកទិសដៅការងារបន្តឆ្នាំ២០២៥៕