General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សែម​ គន្ធា ចុះសួរសុខទុក្ខ​មន្រ្តីដែលរងគ្រោះដោយដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន

Loading

រាជធានីភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ក៏ដូចជាផ្តល់ភាពកក់ក្តៅដល់មន្រ្តីក្រោមឱវាទ​ នៅរសៀលថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២៤​ លោកឧត្តមសេនីយ៍ទោ សែម​ គន្ធា​ ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ​ជាតិផ្ទុះ​ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ​លោកវរសេនីយ៍ត្រី សោម សាវ៉េត នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ ចំពោះការបាត់បង់នូវគេហដ្ឋាន ដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃសុក្រ ទី១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោកប្រធាន​នាយកដ្ឋាន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាំយកថវិកា​ដែលបានពីកត្តាសាមគ្គីភាពចេះជួយគ្នាក្នុងគ្រាលំបាក​ រួមនឹងថវិកាលោកប្រធានចំនួន​ ៣.២​ លានរៀល​(បីលាន​ ២សែនរៀល)​ ជូនផ្ទាល់ដល់លោកវរសេនីយ៍ត្រី សោម សាវ៉េត។
លោកឧត្តមសេនីយ៍ទោ សែម​ គន្ធា​ គូសបញ្ជាក់ថា ទោះជាការងារមមាញឹក​យ៉ាងណា ក៏លោកនៅតែឆ្លៀត​ឱកាស ដើម្បីលើកទឹកចិត្ត ក៏ដូចជាប្រពៃដែលធ្វេីឱ្យមន្រ្តូីក្រោមឱវាទមិនអាចបំភ្លេចបានឡេីយនូវរាល់សកម្មភាពរបស់លោកប្រធាន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ដ្នាក់។
វរសេនិយ៍ត្រី សោម សាវ៉េត និងក្រុមគ្រួសារ សូមគោរពអរគុណលោកឧត្តមសេនិយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងលោកអនុនាយកដ្ឋាន ប្រធាន-អនុការិយាល័យ នាយ-នាយរងផ្នែក មន្ត្រីទាំងអស់ក្នុងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលបានយកចិត្តទុកដាក់ និងជួយសំរាលទុក្ខលំបាកទាំងស្មារតី និងថវិកា។
លោកវរសេនីយ៍ទោ សោម សាវ៉េត តំណាងឲ្យគ្រួសារ សូមគោរពជូនពរលោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងអនុប្រធានការិយាល័យ និងលោក លោកស្រីទាំងអស់ក្នុងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ជួបតែសំណាងល្អ សុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕