ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្តការពារសន្តិសុខសណ្តាបធ្នាប់ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ និងចូលរួមអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត្ពព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលមានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្ដល់ឈាម នៃស.ស.យ.ក និងពិធីបញ្ចុះបឋមសិលាសាងសង់អគារស.ស.យ.ក ខេត្តព្រះវិហារ ។ ក្នុងពិធីនេះអញ្ជើញចូលរួមពីរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាបអាវុធទាំង០៣ លោកគ្រូ អ្នកគ្រូពេទ្យ សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. និងប្អូនៗយុវជន សិស្សានុសិស្ស ជាច្រើនរូប៕