General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកម្លាំងនគរបាលចុះការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន យោធិនពិការ និងប្រជាជនក្រីក្រ ចំនួន ៤៥៥គ្រួសារ

Loading

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើចូលរួម និងដឹកនាំកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ចុះការពារ សន្តិសុខ សុវត្ថិភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជន យោធិនពិការ និងប្រជាជនក្រីក្រ ចំនួន ៤៥៥គ្រួសារ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ។ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖​ អង្ករ​ ២៥គីឡូក្រាម,​ មី១កេស,​ ត្រីខ​ ១០កំប៉ុង,​ ទឹកស៊ីអ៊ីវ​ ១យួរ,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់,​ ភេសជ្ជៈបាកាស​ ៦កំប៉ុង​ និងថវិកា​ ៥០.០០០រៀល៕ លោកឧត្តសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ក្នុងនោះកម្លាំងនគរបាលចរចរណ៍ ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ដល់ដំណើរការប្រារព្ធពិធិឡើយ កម្មពិធីនេះប្រារព្ធធ្វើឡើង នៅសាលាបឋមសិក្សាស្រះទឹកតេជោសែនជ័យ ស្ថិតនៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ៕