General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ខូវ លី ដឹកនាំកម្លាំងនគរបាលចុះការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំក្នុងពិធីបើកជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ឆ្នាំ២០២៤

Loading

ខេត្តឧត្ដរមានជ័យ ៖ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានអញ្ជើចូលរួម និងដឹកនាំកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ចុះការពារ សន្តិសុខ សុវត្ថិភាព ក្នុងពិធីបើកជំរំយុវជន កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ដដើម្បីភាពធន់ សហគមន៍ក្នុងសន្ដិភាព” ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ។ លោកឧត្តសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ក្នុងនោះកម្លាំងនគរបាលចរាចរណ៍ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ដល់ដំណើរការប្រារព្ធពិធិឡើយ កម្មពិធីនេះប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យ៕