General Commissariat of National Police
.

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំខែឆ្នូ ឆ្នាំ២០២៤

Loading

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការការងារប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារប្រចាំខែឆ្នូ ឆ្នាំ២០២៤ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកប្រធាន-អនុប្រធានផែនលោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រុំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។ ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ សូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង ទទួលមុខព្រួញនីមួយៗ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាខ្ជាប់ខ្ជួននិងល្អប្រសើរ ។

ក្នុងពិធីនេះធ្វើឡើងនៅសាលប្រជុំធំទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕