ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសណ្ឋាគារសុខាល័យ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំសហការី ចូលរួមកម្មវិធីប្រគល់-ទទួលសម្ភារបច្ចេកទេស ដែលគាំទ្រដោយអង្គការ UNODC ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២៥ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ ៕