General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត​ ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០៣គ្រួសារ

Loading

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី យឹម សុជាតិ ស្នងការរងនគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០៣គ្រួសារ ៖

១/លោកអនុសេនីយ៍ឯក ផាត់ ប៊ុនថាត ឋានៈ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ត្រូវជាស្វាមីរបស់សព លោកស្រី  ឈឹម ផល្លី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយជម្ងឺទឹកនោមផ្អែម នូវថវិកាចំនួន២,០០០,០០០៛(ពីរលានរៀល) ។

២/ លោកអនុសេនីយ៍ឯក ស្រី រ៉ា ឋានៈ អតីតអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច (បច្ចុប្បន្នចូលនិវត្តន៍)  ត្រូវជាស្វាមីរបស់សព លោកស្រី ប៉ុល ឆេងអុី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២  ខែតុលា ឆ្នាំ២០២៤ ដោយជម្ងឺគាំងបេះដូង នូវថវិកាចំនួន២,០០០,០០០៛(ពីរលានរៀល)។

៣/លោកស្រី នី សំណាង ត្រូវជាកូនបង្កើតរបស់សព លោកអនុសេនីយ៍ឯក ម៉ម ចន្នី ឋានៈ អតីតនាយរងផ្នែករដ្ឋបាលសរុប ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង (បច្ចុប្បន្នចូលនិវត្តន៍) ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ដោយជម្ងឺមហារីកសួត នូវថវិកាចំនួន៦,០០០,០០០៛ (ប្រាំមួយលានរៀល)៕