ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន បរិស្ថានស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ទោ យុទ្ធ សុវណ្ណ អធិការរង លោកវរសេនីយ៍ត្រី ហ៊ួន ហាំង មេបញ្ជាការកងរាជអាវុធហត្ថស្រុកបាកាន លោក រស់ សុខា មន្ត្រីសង្កាត់រដ្ឋបាលជលផលបាកាន ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសនេសាទត្រី (ប្រើឧបករណ៍បរ) ខុសច្បាប់ ចាប់ពីចំណុចអូរសេក រហូតដល់ព្រែកដីរនាត ស្ថិតក្នុងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៦នាក់ និងកាណូតចំនួន ៣គ្រឿង។
លោកវរសេនីយ៍ឯក នាង វុន អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ៖ ក្នុងកិច្ចសហប្រតិបត្តិការ កម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាប និងរុះរើបំផ្លាញចោលរួមមាន ១ករណី (នេសាទដោយប្រើប្រើសឧបករណ៍បរ) ៖ របាំងសាច់អួនប្រវែង២៣០០ម៉ែត្រ (៥ខ្សែ), ក្បាលបរចំនួន ១០គ្រឿង, បង្គោលចំនួន ៣២០ដើម បានចាក់លែងត្រីចំរុះទំងន់ ១២០គីឡូក្រាម ចូលក្នុងទន្លេវិញ។ ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចបានបំផ្លាញចោលនៅហ្នឹងកន្លែង៕