រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពី ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៦គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៦១គ្រឿង និងម៉ូតូ ២១៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៦៨គ្រឿង, រថយន្តធំ ៦ គ្រឿង, រថយន្តតូច ៩៨គ្រឿង និងម៉ូតូ ១៦៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ ថ្ងៃ ពីថ្ងៃទី១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៨,៥៦៤គ្រឿង, រថយន្តធំ ១៧១គ្រឿង, រថយន្តតូច ៣,៨១០គ្រឿង, ម៉ូតូ ៤,៥៨៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦,៤៣៣គ្រឿង, រថយន្តធំ ៩៤គ្រឿង, រថយន្តតូច ២,៦៩២គ្រឿង និងម៉ូតូ ៣,៦៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕