General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបំប៉នជំនាញស៊ើបអង្កេតអនុវត្តន៍នីតិវិធី និងគ្រប់គ្រងជនបរទេស

Loading

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញស៊ើបអង្កេតនីតិវិធី គ្រប់គ្រងជនបរទេសដែលមានសិក្ខាកាមចូលរួមចំនួន ២២០នាក់ ។

ក្នុងពិធីនេះដែរ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង ៣០ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ និងនគរបាលដែលជាសិក្ខាកាម ចំនួន២២០ ក្នុងនោះនគរបាលនារីចំនួន៣៣ នាក់ ។

ពិធីនេះ ធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕