General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញបើកកិច្ចប្រជុំ ពិភាក្សាលើការងារមួយចំនួនជាមួយក្រុមការងារមកពីក្រសួងមហាផ្ទៃ និងធ្វើការប្រគល់ និងទទួលនូវហិប នៃវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤

Loading

មណ្ឌលគិរី៖  នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្តឹក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំ ពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារមកពីក្រសួងមហាផ្ទៃ បានធ្វើការប្រគល់ និងទទួលហិបវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនគបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ និងបានអញ្ជើញចុះត្រួត ពិនិត្យបន្ទប់នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី ដែលនិងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃ អាទិត្យ ៩រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ  ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាថ្ងៃស្អែកនេះ ៕