General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារចាំបាច់មួយចំនួន

Loading

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារចាំបាច់មួយចំនួន ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរសុខាភិបាលខេត្ត លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ និងលោកអធិការនគរបាលក្រុង-ស្រុក ទាំង១៣ផងដែរ ៕