General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងសរសៃដែក និងអាគារទីចាត់ការបណ្ណាល័យ ដែលជាអំណោយដែលថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង

Loading

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះនគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ជួនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុងសរសៃដែក និងអាគារទីចាត់ការ បណ្ណាល័យដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីធីនេះធ្វើនៅក្នុងបរិវេណវត្តពងពស់ ភូមិពងពស់ ឃុំ រោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ៕