ខេត្តកំពង់ធំ ៖ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុក អមដំណើរលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានដឹកនាំកម្លាំង ចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានចំនួន ០២ គ្រួសារ ១.លោកវរសេនីយ៍ទោ ម៉ែន ក្លូ អធិការរង “មានជំងឺ សំពាធឈាម”,២.លោកវរសេនីយ៍ទោ ទូច តារា អធិការរង “វះកាត់បាយភ្នែក” ស្ថិតក្នុងឃុំ បារាយណ៍ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
ថ្លែងក្នុងពិធីនោះ លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុក បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខ សុខមាលភាព របស់កងកម្លាំងនគរបាលជាតិ ដែលកំពុងអនុវត្ត តួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
បន្ថែមមតិសំណេះសំណាល លោកអធិការនគរបាលស្រុក បានណែនាំ ដល់អ្នកជំងឺ ត្រូវខិតខំថែទាំសុខភាព តាមរយៈ .ការធ្វើអនាម័យ បរិភោគស្អាត .ពិសារឱសថ ឲ្យបានទៀងទាត់តាមវិជ្ជាបញ្ជារបស់គ្រូពេទ្យ .សម្រាកគ្រប់គ្រាន់ .ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ទើបសុខភាព បងប្អូនឆាប់ជាសះស្បើយ ឡើងវិញ ។
លោកអធិការ បានប្រគល់ ភេសជ្ជៈ ប៉ូវកំលាំង និងថវិកា
មួយចំនួន សម្រាប់ចូលរួមដោះស្រាយការចំណាយ
ព្យាបាលសុខភាព និងផ្ដាំផ្ញើ ដល់អ្នកជំងឺ បើមាន បញ្ហា
ប្រឈម អ្វីមួយ សូមបងប្អូនទំនាក់ទំនង មកអង្គភាព ដើម្បីថ្នាក់ដឹកនាំ ដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា ។
លោក ម៉ែន ក្លូ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលបាន ចំណាយពេលវេលា ដ៏មានតម្លៃ ចុះសាកសួរសុខទុក្ខ ថែមទាំងឧបត្ថម្ភ សម្ភារថវិកាមួយចំនួន ដល់ក្រុមគ្រួសារលោក និងសូមជូនពរជ័យ ជូនចំពោះថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ សូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕