ខេត្តតាកែវ៖ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខកងកម្លាំងនគរបាលក្រោមឱវាទ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ និងសហការីចុះត្រួតពិនិត្យវឌ្ឍនៈភាព និងការកសាងអង្គភាពថ្មីបន្ថែមសម្រាប់អគារស្នាក់នៅរបស់កងអន្តរាគមន៍ពិសេស រោងដាក់ឡានទឹក និងកន្លែងផ្ទះបាយនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
គូរបញ្ជាក់ផងដែរថាលោកស្នងការ មានគោលបំណងគ្រប់គ្រងកម្លាំងឲ្យមូលក្នុងដៃ ដើម្បីងាយស្រួលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងត្រៀមអន្តរាគមន៍បង្ការ ទប់ស្កាត់បង្រ្កាបបទល្មើស និងជួយសង្រ្គោះឲ្យទាន់ពេលវេលា៕