បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សតំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រគល់ថវិកាមិត្តនគរបាលជាតិកម្ពុជាចំនួន១៨,០០០,០០០រៀល(ដប់ប្រាំបីលានរៀលគត់)ជូនតំណាងគ្រួសារមន្ត្រីនគរបាលទទួលមរណភាពចំនួន០៣គ្រួសាររួមមាន៖
១.លោកស្រី ទេព ដានីភរិយាសពលោកអ៊ុក ភារី(និវត្តជន)ថវិកាចំនួន៖ ៦,០០០,០០០រៀល
២.លោកស្រី មាច រឺនភរិយាសពលោកកែវ ថងសុី(និវត្តជន)ថវិកាចំនួន៖ ៦,០០០,០០០រៀល
៣.លោកស្រី អួនរក្សាតំណាងគ្រួសារសពលោកស្រី ឃុយ ឡាយ ថវិកាចំនួន៖ ៦,០០០,០០០រៀល។
ជាចុងក្រោយ លោកឧត្ដមសេនីយ៍ស្នងការរងបានផ្តាំផ្ញើដល់បងប្អូន បេីជួបទុក្ខកង្វល់ បញ្ហាប្រឈម សូមបងប្អូន ទំនាក់ទំនងមកថ្នាក់ដឹកនាំ និងអង្គភាពដេីម្បីជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូនទាន់ពេលវេលា៕