ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចព្រៃសហគមន៍ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០៨នាទី។
លោកវរសេនីយ៍ទោ ជា បារីស អធិការស្ដីទី បានឲ្យដឹងថា ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ សាំង ម៉ៅ ភេទប្រុស អាយុ៣៧ ឆ្នាំ ស្នាក់នៅភូមិឆាយលូក ឃុំអូរសោមស្រុកវាលវែង នឹងដកហូតវត្ថុតាង៖ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់ មានទម្ងន់សាច់ថ្នាំសុទ្ធ១,១៨ ក្រាម និងទូរសព្ទដៃ១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ បានធ្វើតេស្តស្វែងរកសារធាតុញៀន លទ្ធផល វិជ្ជមាន (+ ) មានសារធាតុញៀនក្នុងទឹកនោម។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី៕