ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងលេខាធិការ ស.ម.ន ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពីលោកអធិការ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ព្រមទាំងសហការី ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់ព្រិន្ទបាលឯក ជាកិច្ចបច្ឆាមរណៈ ជូនសពលោកព្រឹន្ទបាលទោ នួន រតនៈ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ១,៩៧០,០០០ រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ ស្នងការ ប្រគល់ជូនលោក នួន ស្រុង ត្រូវជាឪពុកបង្កើត សពលោកព្រឹន្ទបាលទោ នួន រតនៈ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលចក អធិការដ្ឋាននគរបាលស្រុកអូររាំងឪ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលចុះល្បាតជុំវិញភូមិសាស្រ្ត ឃុំចក នៅភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។